
Eric Dier រត់ចូលបន្ទប់ទឹកពេល Spurs កំពុងប្រកួតជាមួយ Chelsea
Eric Dier បានចែករំលែករឿងគួរអស់សំណើចអំឡុងការប្រកួតជាមួយ Chelsea ជុំទី៤ពានរង្វាន់ League Cup នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះបានរត់ចូលបន្ទប់ទឹកអំឡុងនាទី៧០ ហើយលោក Jose Mourinho ក៏ទៅតាមហៅចេញមកវិញ (ឈឺបត់ជើងធំ)។Eric Dier បានត្រឡប់ចូលទីលានវិញ ហើយរួមចំណែកជួយ Spurs វាយបកតាមស្មើ Chelsea និងឈ្នះបាល់កាត់សេចក្ដី១១ម៉ែត្រឈានទៅវគ្គ៨ក្រុមចុងក្រោយ។
Dier បាននិយាយថា “៖ខ្ញុំដឹងថាលោក Mourinho មិនពេញចិត្តទេ។ ទោះយ៉ាងណាខ្ញុំមិនអាចធ្វើអ្វីបានទៀតទេ ព្រោះជារឿងធម្មជាតិ។”
ក្នុងការប្រកួតនេះ Timo Werner បើកការនាំមុខឲ្យ Chelsea នៅនាទី១៩ ហើយ Erik Lamela តាមស្មើនៅនាទី៨៣។ Spurs ឈ្នះដោយបាល់១១ម៉ែត្រ ៥ទល់នឹង៤ ដែល Mason Mount របស់ Chelsea ទាត់មិនចូល។
អ្នកចាត់ការ Tottenham លោក Jose Mourinho ក៏បាននិយាយពី Eric Dier ថា គេត្រូវតែចេញពីទីលាន។ គេមិនមានជម្រើសអ្វីផ្សេងទេ។ ខ្ញុំដឹងពីរឿងនេះ តែនៅតែតាមហៅគេធ្វើម៉េចឲ្យចេញ៕