Beckham បានផ្ញើសារទៅកាន់ Sergio Ramos ក្រោយកីឡាកររូបនេះបំបែកឯតទគ្គកម្មក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ
អតីតតារាបាល់ទាត់របស់ក្រុមជម្រើសជាតិអង់គ្លេស David Beckham បានផ្ញើសារទៅកាន់អតីតមិត្តរួមក្រុមរបស់ខ្លួន Sergio Ramos ដែលបានបំបែកឯតទគ្គកម្មជាកីឡាករបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបានច្រើនជាងគេបានចំនួន១៦៨លើក ដោយអាចនាំមុខកីឡាក Iker Casillas ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ១៦៧លើក។ គូររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៥រហូតមកដល់ពេលនេះ កីឡាករវ័យ៣៣រូបនេះ គិតត្រឹមការប្រកួតជាមួយ ណ័រវេ យប់មិញ បានបង្ហាញខ្លួនអោយអេស្ប៉ាញចំនួន១៦៨លើក ដោយអាចស៊ុតបាល់បញ្ជូលទី២១គ្រាប់ ហើយក្លាយជាកីឡាករដែលបង្ហាញខ្លួនឲ្យក្រុមអេស្ប៉ាញបានច្រើនជាងគេ។
ជាមួយគ្នានេះ David Beckham ដែលជាអតីតមិត្តរួមក្រុមនៅអធិរាស Real Madrid បានផ្ញើសារតាម message ទៅកាន់ Sergio Ramos ដោយបានសរសេរថា៖ ខ្ញុំពិតជារំភើបដោយបានឃើញសំលាញ់ក្លាយជាកីឡាករទី១ដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបានចំនួន១៦៨លើកជូនប្រទេសរបស់ខ្លួន។ សំលាញ់គួរតែមានមោទនភាពខ្លួនឯង គ្រួសាររបស់សំលាញ់ក៏មានមោទនភាពជាមួយគ្នា ហើយវាគឺជាពេលវេលាមួយដែលមិនគួរអោយជឿថាសំលាញ់អាចវ៉ាមិត្តរួមជាតិ Iker បាន។ ដូច្នេះខ្ញុំពិតជារីករាយណាស់ចំពោះសំលាញ់ និង គ្រួសាររបស់សំលាញ់ មិនរំខាន់ទទៀតទេ ទៅតាមសប្បាយទៀតទៅចុះ! ពីក្តីស្រលាញ់របស់មិត្តម្នាក់នេះ និង អបអរសាទរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ អេស្ប៉ាញកំពុងនាំមុខគេក្នុងពូល F ដោយមាន១៩ពិន្ទុះ ក្នុងចំណោម៧ប្រកួត ពេលគឺមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេ៕