ជម្រើសជាតិបាល់ទាត់កូឌីវ័រដែលគ្មានគ្រូបង្គោលផ្លូវការក្លាយជាម្ចាស់ជើងឯកអាហ្វ្រិក
ក្រុមបាល់ទាត់ជម្រើសជាតិកូឌីវ័របានក្លាយជាម្ចាស់ជើងឯក African Cup of Nations ២០២៣ ក្រោយឈ្នះនីហ្សេរីយ៉ា ២ទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ។
William Troost-Ekong ជាអ្នករកគ្រាប់បាល់នាំមុខឱ្យនីហ្សេរីយ៉ាក្នុងនាទី៣៨។ ចូលដល់នាទី៦២ Frack Kessie រកគ្រាប់បាល់តាមស្មើហើយ ហើយ Sebastien Haller ជាអ្នកសម្រេចគ្រាប់ជ័យជម្នះនាទី៨១។
អ្វីគួរកត់សម្គាល់នោះ Haller ទើបជាពីមហារីកពងស្វាសកាល១៨ខែមុន។ កូឌីវ័រក៏រកបានតែ៣ពិន្ទុថែមទៀតកាលនៅវគ្គចែកពូល ដែលស្ទើរតែធ្លាក់ទៅហើយ។ ពួកគេក៏គ្មានគ្រូបង្គោលផ្លូវការដែរ បន្ទាប់ពីបញ្ចប់តំណែងលោក Jean-Louis Gasset ក្រោយចប់វគ្គចែកពូល។ ការប្រកួតបន្តបន្ទាប់មកដឹកនាំដោយគ្រូជំនួស Emerse Fae ដែលមិនមានបទពិសោធជាគ្រូបង្គោលទាល់តែសោះ៕