អង់គ្លេសចង់យក Mainoo ចូលក្រុមធំជម្រើសជាតិ ខណៈហ្គាណាចង់បានដូចគ្នា
បើតាមសារព័ត៌មាន the Guardian លោក Gareth Southgate ចង់បាន Kobbie Mainoo ចូលក្រុមធំជម្រើសជាតិនាពេលខាងមុខ ខណៈហ្គាណាក៏ចង់បានដូចគ្នាផងដែរ។
ក្រុមជម្រើសជាតិអង់គ្លេសមានការប្រមូលផ្ដុំតែម្ដងប៉ុណ្ណោះក្នុងខែមីនា ដូច្នេះកីឡាករណាដែលបង្ហាញគុណផលល្អនឹងមានឱកាសជាប់ជម្រើសជាតិទៅ Euro 2024។
ចំណាប់អារម្មណ៍របស់សមាគមបាល់ទាត់ហ្គាណា (CAF) លើខ្សែបម្រើ Manchester United ក៏ធ្វើឱ្យសមាគមបាល់ទាត់អង់គ្លេស (FA) ចង់ឱ្យ Southgate ធ្វើសកម្មភាពកាន់តែច្បាស់។ ឆន្ទៈរបស់ Southgate ក្នុងការផ្តល់ឱ្យ Mainoo នូវឱកាសក្នុងអាវ “Three Lions” នឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ FA ក្នុងការបញ្ចុះបញ្ចូលកីឡាករ។
Mainoo កើតនៅ Stockport, Greater Manchester ហើយបានលេងឱ្យក្រុមយុវជនរបស់អង់គ្លេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ខ្សែបម្រើរូបនេះក៏មានសិទ្ធិលេងឱ្យហ្គាណាដែរ ព្រោះឪពុកម្តាយរបស់គេមានប្រភពពីប្រទេសអាហ្វ្រិកខាងលិចនេះ៕