Telles ទៅចូលរួមជាមួយ CR7 នៅ Al Nassr
ខ្សែការពារប្រេស៊ីល Alex Telles បានចាកចេញពី Manchester United ដើម្បីចូលរួមជាមួយ Al-Nassr លើកិច្ចសន្យាអចិន្ត្រៃយ៍។
Telles វ័យ៣០ឆ្នាំគ្រោងបានជួបជុំគ្នាជាមួយអតីតមិត្តរួមក្រុម Manchester United កីឡាករ Cristiano Ronaldo ដែលបានចុះហត្ថលេខាសម្រាប់ក្រុម Saudi Pro League កាលពីខែមករា។
តម្លៃឬរយៈពេលនៃកិច្ចសន្យាមិនត្រូវបានកិ្លបណាមួយបញ្ជាក់ឡើយ។
Telles បានបង្ហាញខ្លួនចំនួន៥០លើកសម្រាប់ United ក្រោយផ្ទេរពី Porto ក្នុងតម្លៃ១៣លាន៦សែនផោនក្នុងឆ្នាំ ២០២០ ប៉ុន្តែបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីនៅ Sevilla៕