Donnarumma រៀបរាប់ហេតុការណ៍ចោរចាប់ចងប្លន់អស់ជាង៥០ម៉ឺនអឺរ៉ូ
អ្នកចាំទី Gianluigi Donnarumma បានរៀបរាប់ពីហេតុការណ៍ដែលគេ និងប្រពន្ធត្រូវបានវាយដំ និងប្លន់នៅគេហដ្ឋានក្នុងក្រុងប៉ារ៉ីស។
Donnarumma បានប្រាប់ Libero ប្រទេសអ៊ីតាលីកាលពីថ្ងៃទី២២ ខែកក្កដាថា “ភ្លាមៗនោះខ្ញុំបានឃើញមនុស្សចម្លែកជាច្រើននៅផ្ទះនៅម៉ោង៣ទៀបភ្លឺ។ វាជាអារម្មណ៍ដ៏អាក្រក់បំផុត។ ខ្ញុំត្រូវបានចាប់ចង ហើយ Alessia ត្រូវបានបង្ខំឱ្យប្រគល់របស់របរមានតម្លៃដែលយើងមាន” ។
Donnarumma មិនសូវចេះភាសាបារាំងទេ។ ដូច្នេះហើយគេមិនអាចពន្យល់ប្រាប់ចោរអំពីវត្ថុមានតម្លៃក្នុងផ្ទះបានឡើយ។ Donnarumma បន្ថែមថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងថាមានអ្វីមួយកើតឡើងចំពោះ Alessia ។ ខ្ញុំអស់សង្ឃឹម និងមិនអាចធ្វើអ្វីបាន។
Donnarumma និង Alessia ត្រូវបានចងដៃពេលចោរចូលលួចចូលផ្ទះប្តីប្រពន្ធក្នុងទីក្រុងប៉ារីសនៅព្រឹកថ្ងៃទី ២១ ខែកក្កដា។ បន្ទាប់មក ក្រុមឧក្រិដ្ឋជនបានយកទៅនូវទ្រព្យសម្បត្តិប្រហែល ៥៥ ម៉ឺនដុល្លារ។
បន្ទាប់ពីដោះខ្លួនរួច Donnarumma និង Alessia បានទៅសណ្ឋាគារមួយក្បែរកន្លែងស្នាក់នៅ។ ពួកគេបានសុំឱ្យបុគ្គលិកសណ្ឋាគារទូរស័ព្ទទៅប៉ូលិស បន្ទាប់មកបានទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្ត។ ប៉ូលិសកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។
Donnarumma បានចូលរួមជាមួយ Paris Saint Germain តាំងពីឆ្នាំ២០២១។ គេបានចូលរួមដោយមិនគិតថ្លៃផ្ទេរពី AC Milan ហើយបានចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ ២០២៦៕