Newcastle ទិញបាន Harvey Barnes ពី Leicester តម្លៃ៣៨លានផោន
Newcastle United បានចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេស Harvey Barnes ពី Leicester City ក្នុងតម្លៃប្រហែល ៣៨លានផោន។
កីឡាករវ័យ២៥ឆ្នាំដែលបានចូលលេងឱ្យជម្រើសជាតិអង់គ្លេសបានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្រុមសារិកាព្រៃ។
គេគឺជាកីឡាករទី៣របស់ក្លិបបន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Yankuba Minteh និងខ្សែបម្រើអន្តរជាតិអ៊ីតាលី Sandro Tonali។
Barnes គឺជាកីឡាករចុងក្រោយបង្អស់ដែលបានចាកចេញពី Leicester បន្ទាប់ពីពួកគេត្រូវកាត់ចេញពី Premier League។
គេបានបង្ហាញខ្លួននៅ Premier League ចំនួន១៤៦លើកសម្រាប់ Leicester រកបាន៣៥គ្រាប់ និងassist ២៥ដង។
ទោះបីរកបាន១៣គ្រាប់ក្នុងលីគសម្រាប់រដូវកាល ២០២២/២០២៣ តែមិនអាចជួយសង្គ្រោះពួកគេពីការធ្លាក់ចូលទៅក្នុងក្របខណ្ឌ Championship បានទេ៕