
ផ្លូវការហើយ! Haber ពិតជាចូលស្វាយរៀងមែន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែប្រយុទ្ធ Marcus Haber សម្រាប់រដូវកាលថ្មី២០២២។
ខ្សែប្រយុទ្ធកាណាដារូបនេះត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅក្រុមជើងឯករងលីគកំពូលមួយរយៈមកហើយ ក្រោយចាកចេញពីវិសាខានាដំណាច់រដូវកាល២០២១។
Haber បានមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០២១ ដោយចូលរួមជាមួយវិសាខា។ កីឡាករវ័យ៣២ឆ្នាំរកបាន១៧គ្រាប់ពីការចូលលេង១៧ប្រកួត និង assist បាន៩ដង។
គេនឹងពាក់អាវលេខ៩៩នៅក្រុមថ្មីព្រះខ័នរាជស្វាយរៀង៕