Zlatan បង្ហាញរបួសជង្គង់ធ្ងន់ធ្ងរកាលពី៣ខែមុន ក្រោយស៊ុតបញ្ចូលទីឱ្យ AC Milan កាលពីម្សិលមិញ (មានវីដេអូ)
ខ្សែប្រយុទ្ធ Zlatan Ibrahimovic ទើបតែរកគ្រាប់បាល់ឱ្យ AC Milan សារជាថ្មីក្នុងជំនួបយកឈ្នះ Lazio ២ទល់នឹង០នៅក្របខ័ណ្ឌ Serie A នារដូវកាលថ្មីនេះក្រោយពេលរងរបួសជង្គង់ធ្ងន់ធ្ងរកាលពី៣ខែមុន។
ក្រោយពីបញ្ចប់ការប្រកួតដោយជួយឱ្យក្រុមឈ្នះ៣ពិន្ទុ កីឡាករដែលមានរហស្សនាមថាលោកព្រះបានបង្ហោះរូបរបួសជង្គង់ដ៏ធ្ងន់ធ្ងររបស់ខ្លួនអមជាមួយនឹងរូបលើកជើងដ៏ខ្ពស់របស់ខ្លួនរួមទាំងថ្ងៃខែដែលវះកាត់របួសផងដែរ។
គួរឱ្យដឹងថា បុរសវ័យ៣៩ឆ្នាំបានប្តូរចូលនៅនាទីទី៦០ឱ្យ AC Milan ក្នុងការប្រកួតទល់នឹង Lazio ដោយរូបគេអាចរកគ្រាប់បាល់បាន១គ្រាប់នៅនាទីទី៦៧ដោយជួយឱ្យក្រុមយកឈ្នះ Lazio ដោយលទ្ធផល២ទល់នឹង០ផងដែរ។
ទស្សនាវីដេអូ៖