នេះជាគ្រូបង្គោលថ្មីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅម៉ោង៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ នេះបានប្រកាសគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថ្មី គឺលោក RYU HIROSE។
បុរសជនជាតិជប៉ុនរូបនេះត្រូវបានជ្រើសរើសជំនួសលោក Felix Gonzalez Dalmas ដែលមិនបានបន្តកិច្ចសន្យាថ្មី។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបន្តវគ្គជម្រុះ FIFA World Cup 2022 នៅបារ៉ែនអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
ក្នុងនោះ គោព្រៃកម្ពុជាត្រូវជួបជាមួយម្ចាស់ផ្ទះបារ៉ែន ថ្ងៃទី០៣ ខែមិថុនា ហើយនៅថ្ងៃទី០៧ មិថុនា ត្រូវប៉ះអ៊ីរ៉ាក់ និងបិទបញ្ចប់វគ្គជម្រុះនៅថ្ងៃទី១១ ខែមិថុនា តទល់អ៊ីរ៉ង់។
ការប្រកួត៥លើកកន្លងមក កម្ពុជាមានតែមួយពិន្ទុប៉ុណ្ណោះពីការស្មើហុងកុង១ទល់នឹង១ កាលខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។
លោក RYU HIROSE.ក៏ត្រូវមានយុទ្ធនាការស៊ីហ្គេមមួយទៀតចុងឆ្នាំ២០២១នេះនៅវៀតណាម។ គេចាំបានថា កាលឆ្នាំ២០១៩ ក្រោមការដឹកនាំពីគ្រូបង្គោល Felix ក្រុម U22 កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ជាប្រវត្តិសាស្ត្រ៕