
ស្មើ Clermont យប់មិញ PSG មានកំណត់ត្រាអាក្រក់មួយ
Paris Saint Germain បានចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេក្រោមការដឹកនាំរបស់ក្រុមហ៊ុន Qatar Sports Investment បន្ទាប់ពីបានត្រឹម Clermont ០ទល់នឹង០ ការប្រកួតក្របខណ្ឌ Ligue 1 នៅថ្ងៃសោរ៍ ទី៣០ ខែកញ្ញា។
លទ្ធផលនេះមានន័យថាក្រុមរបស់លោក Luis Enrique មាន១២ពិន្ទុបន្ទាប់ពីការប្រកួតលីគចំនួន៧លើកដែលជាចំនួនពិន្ទុទាបបំផុតក្នុងដំណាក់កាលនៃរដូវកាលនេះចាប់តាំងពីយុទ្ធនាការ ២០១០-២០១១ ។
ទោះបីជាម្ចាស់ជើងឯកបារាំងត្រូវបានជំរុញដោយការវិលត្រឡប់របស់ Kylian Mbappe បន្ទាប់ពីបានសម្រាកក្នុងជ័យជម្នះ ៤-០ កាលពីចុងសប្តាហ៍មុនលើក្រុម Marseille តែបានត្រឹមខកចិត្ត។
អ្នកចាំទី Mory Diaw របស់ Clermont ជួយសង្គ្រោះបានយ៉ាងច្រើន។
PSG ឈានទៅប្រកួត Champions League នៅថ្ងៃពុធទល់នឹង Newcastle៕