បើសិនជា Lampard អាចធ្វើបែបនេះបាន James Rodriguez នឹងវិលមក Everton វិញ
អតីតកីឡាកររបស់ក្លឹប Everton គឺ James Rodriguez បានតម្រុយទៅកាន់លោក Frank Lampard ក្នុងការវិលត្រឡប់មកកាន់ក្លឹបនៃតំបន់ Merseyside នៅថ្ងៃណាមួយវិញបើសិនជាគ្រូអង់គ្លេសនេះអាចដឹកនាំក្លឹបនេះលើសពី៥ឆ្នាំ។
ម្ចាស់ស្បែកជើងមាស World Cup 2014 បានចាកចេញពីកីឡដ្ឋាន Goodison Park ទៅកាតាកាលពីខែកញ្ញាឆ្នាំមុនក្រោយមិនទទួលបានឪកាសពីគ្រូបង្វឹកហើយពេលនេះគេកំពុងសម្លឹងមើលការមកលេងនៅ Everton វិញបើសិនជាអាច។
យ៉ាងណាមិញEverton ពេលនេះកំពុងតែដឹកនាំដោយលោក Frank Lampard អាចជារឿងល្អសម្រាប់ James ក្នុងការផ្លាស់មកទឹកដីអង់គ្លេសវិញស្របពេលសមីខ្លួនក៏មិនសប្បាយចិត្តនៅកាតាដែរ។
-Monsoon-