UEFA ប្រកាសពីការស៊ើបអង្កេតចុងក្រោយនៃព្រឹត្តិការណ៍ Champions League នៅបារំាង
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចេញរបាយការណ៍ស្តីពីការស៊ើបអង្កេតចុងក្រោយជុំវិញភាពវឹកវរដែលបានបង្កឡើងអំឡុងការប្រកួតផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid ក្នុងទីក្រុងប៉ារីស។
យ៉ាងណា ការប្រកួតនៅកីឡដ្ឋាន Stade de France ត្រូវបានពន្យាពេលជាង១ម៉ោង ព្រោះអ្នកគាំទ្រ Liverpool រាប់ពាន់នាក់ បានព្យាយាមសម្រុកចូលក្នុងកីឡដ្ឋាន ដោយអ្នកខ្លះក្លែងបន្លំសំបុត្រ និងខ្លះទៀតគ្មានសំបុត្រចូលទស្សនាទេ។ ដំបូងឡើយ UEFA បានស្តីបន្ទោសអ្នកគាំទ្រចំពោះការបង្កការកកស្ទះ ការធ្វើដំណើរមកដល់កីឡដ្ឋានយឺតពេល និងប្រើប្រាស់សំបុត្រក្លែងក្លាយ។
ក្រោយចប់ការប្រកួត Liverpool បានស្នើឱ្យមានការការស៊ើបអង្កេតនៅក្នុងបញ្ហាដែលមានការកើតឡើង។បន្ថែមពីនេះ ក្រោយការប្រកួតរងការរិះគន់ខ្លាំង UEFA បានសម្រេចបើកការស៊ើបអង្កេត ស្ថិតក្រោមការគ្រប់គ្រងដោយអតីតរដ្ឋ មន្ត្រីក្រសួងអប់រំព័រទុយហ្គាល់និង ជាសមាជិកអូឡាំពិកលោក Tiago Brandao Rodrigues។
គួរបញ្ជាក់ថា រូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន បានបង្ហាញថា ក្រុមប៉ូលីសក្នុងតំបន់បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក លើអ្នកគាំទ្រ Liverpool ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាកើតឡើងផងដែរ៕
The Nightmare