Eric Cantona ថាមិនសោកស្តាយចំពោះការចូលនិវត្តន៍ពីបាល់ទាត់ទាំងវ័យក្មេង
(BC-99)
Eric Cantona កីឡាករដ៏អស្ចារ្យរបស់ក្រុមបិសាចក្រហម Manchester United កាលពីអតីតបាននិយាយឱ្យដឹងកាលពីពេលថ្មីៗនេះថាមិនមានការសោកស្តាយចំពោះការចូលនិវត្តន៍របស់លោកឡើយ។
បុរសជនជាតិបារាំងដែលបានសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់នៅអាយុ ៣០ ឆ្នាំរូបនេះបានចាប់អាជីពជាតារាភាពយន្តនៅពេលបច្ចុប្បន្នបានធ្វើអត្ថាធិប្បាយនៅពិធីសម្ពោធខ្សែភាពយន្តថ្មី The United Way ដែលលោកជាអ្នកពោលនិងជាផ្នែកមួយនៃការីនិពន្ធថា៖”ខ្ញុំចូលចិត្តការលេងបាល់ណាស់។ ខ្ញុំពេញចិត្ចំពោះតភ្លើងកំហឹងដែលនៅខាងក្នុងខ្លួនខ្ញុំ។ ខ្ញុំស្រលាញ់អ្នកគាំទ្រនិងមិនចង់ធ្វើឱ្យពួកគេខកចិត្តទេ។ តែមានរឿងជាច្រើនដែលត្រូវធ្វើនៅក្នុងជីវិតលើសពីបាល់ទាត់។ ខ្ញុំមិនអាចខ្ជះខ្ជាយពេលវេលាទេ។ ម្យ៉ាងទៀតវាក៏ដល់ពេលត្រូវឱ្យអ្នកមនុស្សជំនាន់ក្រោយបញ្ចេញសមត្ថភាពផងដែរ” ។
គួរបញ្ជាក់ដែរថា Eric Cantona បានក្លាយជាកីឡាកររបស់បិសាចក្រហម Manchester United ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៧ ដោយបានបង្ហាញខ្លួនចំនួន១៤៣លើកនិងស៊ុតបញ្ចូលទីបានចំនួន៦៤គ្រាប់និងជួយឱ្យក្លិបនេះឈ្នះពានរង្វាន់មួយចំនួនផងដែរដែលមានដូចជា Premier League ចំនួន៤ FA Cup ចំនួន២ និង Communinty Shield ចំនួន៣។