Manchester United រៀបចំដេញថ្លៃយកខ្សែការពាររបស់ក្រុម Atalanta
(BC-99)
កាលពីរដូវកាលដែលទើបតែកន្លងផុតទៅថ្មីៗនេះក្រុមបិសាចក្រហម Manchester United ធ្លាប់បរាជ័យម្តងរួចមកហើយនូវការប៉ុនប៉ងទិញយកខ្សែការពារ Cristian Romero របស់ Atalanta ដែលមានតម្លៃខ្លួន ៣៩ លានផោន។
កីឡាករអាហ្សង់ទីនវ័យ ២៣ ឆ្នាំរូបនេះមិនត្រឹមតែត្រូវបានក្លិបដែលមានមូលដ្ឋាននៅ Old Trafford បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុណ្ណោះទេ តែក្លិបរួមប្រជែង Premier League ដែលមានដូចជា Eveton និង Liverpool ក៏មានចិត្តចង់បានកីឡាករ Cristian Romero ដូចគ្នាដែរ។
Romero ដែលត្រូវបាន Atalanta អនុញ្ញាតិឱ្យ Juventus ខ្ចីយកទៅលេងរហូតដល់ឆ្នាំ ២០២២ ត្រូវបានតម្លើងថ្លៃរហូតដល់ ៥២ លានផោនប្រសិនបើមានក្លិបណាមួយចង់បានរូបគេ។ តម្លៃកើនឡើងស្ទើរ២ដងបែបនេះត្រូវបានគេប៉ាន់ស្មានថាក្រុមរបស់លោក Ole ប្រហែលជាត្រូវខកខានសារជាថ្មី។ តែទោះជាបែបនេះក៏ដោយចុះក៏គេរំពឹងថាក្រុម បិសាចក្រហម នឹងមានវិធីល្អដែលអាចលួងលោមយកកីឡាករដែលខ្លួនត្រូវការជាចាំបាច់បាននៅរដូវកាលក្រោយនេះ។