
Pato វិលទៅ Sao Paulo ជាលើកទី៣
អតីតខ្សែប្រយុទ្ធក្រុម Milan កីឡាករ Alexandre Pato បានត្រលប់ទៅអតីតក្លឹប Sao Paulo វិញហើយ នេះបើតាមការបញ្ជាក់របស់ក្លឹប Serie A របស់ប្រេស៊ីល។
កីឡាករវ័យ៣៣ឆ្នាំរូបនេះបានចូលរួមដោយឥតគិតថ្លៃ ដោយយល់ព្រមលើកិច្ចសន្យាផ្អែកលើការបង្ហាញរហូតដល់ខែធ្នូ។
នេះជាការលើកទីបីរបស់ Pato នៅក្លិប ដោយធ្លាប់ពាក់អាវ Tricolor ក្នុងឆ្នាំ២០១៤/២០១៥ និងរដូវកាល២០១៩-២០២០។
គេមិនបានលេងតាំងពីមានរបួសសរសៃពួរជង្គង់ ពេលនៅ Orlando City កាលពីខែកញ្ញាកន្លងទៅ៕