ប្រធាន UEFA ថា បញ្ហាបែបនេះ មិនគួរកើតឡើងម្តងទៀតទេនៅគ្រប់ការប្រកួត
ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បានចាត់ទុកបញ្ហារបស់អ្នកគាំទ្រអំឡុងការប្រកួតព្រឹត្តិការណ៍ Euro 2020 វគ្គផ្តាច់ព្រ័ត្ររវាងអង់គ្លេសនិងអ៊ីតាលី ជារឿងមិនអាចទទួលយកបាន និងថា ទង្វើទាំងនោះមិនគួរកើតឡើងម្តងទៀតឡើយព្រោះបញ្ហានេះបានធ្វើអោយលោក Ceferin យល់ថា វាជាបរាជ័យនៃបាល់ទាត់និងពិបាកទទួលយក។
បុរសវ័យ ៥៤ឆ្នាំ បានអោយដឹងថា “អំពើហិង្សានៅកីឡដ្ឋាន Wembley កាលពីឆ្នាំមុន ជារឿងពិបាកទទួលយកហើយមនុស្សគ្រប់គ្នាគួរទទួលបានអារម្មណ៍សុវត្តិភាពទាំងក្នុងទាំងក្រៅទីលាន ពួកគេមិនគូរទទួលបានអារម្មណ៍ភ័យខ្លាចឡើយ រឿងនេះមិនគួរកើតមានម្តងទៀតឡើយ។”
សូមបញ្ជាក់ថា ដោយសារបញ្ហាអ្នកគាំទ្រអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020 បានធ្វើអោយ UEFA ពិន័យសមាគមបាល់ទាត់អង់គ្លេស FA គឺហាមឃាត់ការប្រកួតក្នុងទឹកដីរបស់ខ្លួន២ប្រកួតក្នុងរយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៨៤,៥៦០ផោន។ ក្រោយរងការដាក់ពិន័យ FA ក៏បានចេញសេចក្តីថ្លែងការណ៍សុំទោសចំពោះទង្វើរបស់អ្នកគាំទ្រផងដែរ៕
The Nightmare