
ខ្សែការពារ Giorgio Chiellini នឹងចាកចេញពី Juventus នៅចុងបញ្ចប់រដូវកាលនេះ
ខ្សែការពារអ៊ីតាលី Giorgio Chiellini បានបញ្ជាក់ថារូបគេនឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីរយៈពេល ១៧ ឆ្នាំ។
កីឡាករវ័យ ៣៧ឆ្នាំ បានឈ្នះពានរង្វាន់ Serie A ចំនួន ៩ លើក Coppa Italia ចំនួន ៥ លើកចាប់តាំងពីចូលរួមជាមួយក្លិប Juventus ក្រោយចាកចេញពីក្លិប Fiorentina ក្នុងឆ្នាំ២០០៥។
ជុំវិញការប្រកាសចាកចេញពី Juventus នេះ Giorgio Chiellini អោយដឹងថា “នៅថ្ងៃច័ន្ទ ខ្ញុំនឹង លា Juventus វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ ១០០ ភាគរយ។ យ៉ាងណា ខ្ញុំមិនទាន់ដឹងថានឹងបន្តលេងក្នុងកម្រិតក្លិបណាទៀតនោះទេ។”
-The Nightmare