U23 ថៃហាត់ក្រោមតំណក់ទឹកភ្លៀងត្រៀមប៉ះ U23 កម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា ក្រោមតំណក់ទឹកភ្លៀង កាលថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ដើម្បីត្រៀមប៉ះ U23 កម្ពុជា ក្នុងវគ្គវិលជុំសន្សំពិន្ទុ ប្រចាំពូល B។
ក្រុម U23 ថៃ ប្រកួតបាន២លើក ដោយចាញ់ម៉ាឡេស៊ី១ទល់នឹង២ និងឈ្នះសិង្ហបុរី ៥ទល់នឹង០។ ចំណែក កម្ពុជា បានឈ្នះឡាវ ៤ទល់នឹង១ និងចាញ់សិង្ហបុរី ០ទល់នឹង១ មាន៤ពិន្ទុស្មើថៃ។
ជំនួបរវាងកម្ពុជា និងថៃ នឹងធ្វើឡើងនៅម៉ោង៧យប់៕