ប្រធានក្លិប At.Madrid បដិសេធចំពោះកិច្ចព្រមព្រៀងផ្ទេរកីឡាករពី Real Madrid
ទាក់ទងនិងការត្រឡប់មកកាន់ស្តេចស Real Madrid របស់ James Rodriguez ក្រោយពីបញ្ចប់កុងត្រាខ្ជីជើងពី Bayern Munich ពេលនេះជម្រើសនៃការលេងក្រោមការដឹងនាំរបស់គ្រូបង្វឹក Zinedine Zidane គឺជាកង្វល់របស់ខ្សែប្រយុទ្ធជនជាតិកូឡុំប៊ី ដែលអាចនិងមិនជាប់ក្នុងជម្រើសប្រើប្រាស់របស់គ្រូបង្វឹកជនជាតិបារាំង។
តែកន្លងមកនេះ James Rodriguez ត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ទៅកាន់ At.Madrid ក្រោយពីដឹងថាកីឡាករវ័យ ២៨ឆ្នាំ មិនស្ថិតក្នុងផែនការរបស់ Zinedine Zidane នៅរដូវកាលក្រោយនោះទេ។
ប៉ុន្តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងប៉ុណ្ណោះ ខណៈដែលប្រធានក្លឹបរបស់ At.Madrid គឺលោក Enrique Cerezo ធ្លាប់បានបង្ហើបថាមិនមានកិច្ចព្រមព្រៀងទិញដូរកីឡាករណាមួយពី Real Madrid ទេ បើទោះបីជាក្លឹបកំពុងចាប់អារម្មណ៏លើ James ក៏ដោយ។ រដូវកាលមុន At.Madrid បានចុះហត្ថលេខារួចហើយលើកីឡាករ Marcos Llorente និង Mario Hermoso ពីក្លិប Real Madrid។
James Rodriguez ត្រូវបាន Bayern Munich ខ្ជីជើងពី Real Madrid កាលពីឆ្នាំ ២០១៧ ចំនួន ២រដូវកាល ដោយចូលលេងបាន ៦៧ប្រកួត និងស៊ុតបញ្ចូលទីបាន ១៥គ្រាប់៕