
PSG បន្ទោស Benzema រឿងប្រឈមបាត់បង់ Mbappe
Paris Saint Germain លើកឡើងថា ការចាកចេញរបស់ Karim Benzema ពី Real Madrid ជាដើមចមដែល Kylian Mbappe មិនចង់បន្តកិច្ចសន្យានៅ Parc de Princ។
សារព័ត៌មាន Marca រាយការណ៍ថា PSG ធ្លាប់គិតថា Benzema នឹងបន្តនៅ Real Madrid មួយឆ្នាំទៀត ហើយ Mbappe នឹងបន្តលេងក្នុងក្រុម ដើម្បីយកជើងឯក។ ផ្ទុយទៅវិញ Benzema បានចេញទៅ Al Ittihad ដូច្នេះហើយបានជា Mbappe រសាប់រសល់ចង់ចេញពី PSGដើម្បីទៅ Real Madrid។
ប្រភពដដែលបានឱ្យដឹងថា Mbappe នឹងទទួលបានថ្លៃទឹកប៊ិច១៤០លានអឺរ៉ូ ប្រសិនបើចុះកុងត្រាជាមួយ Real Madrid នៅឆ្នាំ២០២៤ ពេលអស់កុងត្រានៅ PSG។
លោក Nasser Al-Khelaifi ប្រធានក្លិប PSG បានអះអាងហើយថា ប្រសិនបើ Mbappe ចង់ចេញ នោះត្រូវតែបន្តកុងត្រា លោកមិនឱ្យចេញ free free ទេ៕