គ្រូតា Sir Alex Ferguson ទ្រាំមិនបានក៏សំរេចចិត្តលូកដៃចូលណែនាំរឿងទិញកីឡាករឲ្យបិសាចក្រហម
អតីតអ្នកចាត់ការដ៏ជោគជ័យបំផុតនៅក្នុងវិស័យបាល់ទាត់អង់គ្លេស លោក Sir Alex Ferguson ត្រូវបានគេរាយការណ៍មកថា បានប្រាប់គ្រូបង្វឹក Ole Gunnar Solskjaer ឲ្យចុះហត្ថលេខានាំយកខ្សែបម្រើ Jonh McGinn របស់ Aston Villa មកកាន់ទឹកដី Old Trafford នៅខែមករាខាងមុខនេះ។
ជាមួយគ្នានេះផងដែរ លោក Bobby Jenks ដែលជាអតីតគ្រូអង្កេតទេពកោសល្យកីឡាករ (Scout) របស់ Aston Villa ក៏បានលើកឡើងបែបនេះថា Sir Alex បានណែនាំនិងជំរុញឱ្យបិសាចក្រហមទិញយក John McGinn ផងដែរ។
លោក Jenks បានបន្ថែមថា Sir Alex Ferguson កំពុងឆ្ងល់ថាហេតុអ្វីបានជា Manchester United បណ្ដោយឱ្យរបូតកីឡាករស្កុតលែនវ័យក្មេងដ៏មានទេពកោសល្យរូបនេះពីដៃទៅកើត គាត់នឹងបន្តតាមដាន McGinn យ៉ាងប្រាកដ ហើយបើសិនគេបន្តលេងល្អដូច្នេះគាត់នឹងប្រាប់ Man United អំពីកីឡាករម្នាក់នេ។
យ៉ាងណាក្តី Aston Villa ចង់បានតម្លៃខ្លួន៥០លានផោនសម្រាប់ការផ្ទេរខ្សែបម្រើ John McGinn ដែលមកទល់ពេលនេះរកបាន៣គ្រាប់ក្នុងការចូលលេងនៅក្នុងក្របខ័ណ្ឌ Premier League។