ឈរលេខ២ក្នុងពូល តើក្រុម U19 នារីកម្ពុជាឡើងវគ្គបន្តហើយឬនៅ?
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា អាយុក្រោម១៩ឆ្នាំបានបន្តជ័យជម្នះក្នុងការប្រកួត AFF U19 Championship 2023 នៅឥណ្ឌូនេស៊ី និងកំពុងឈរលេខ២ប្រចាំពូល A ជាបណ្ដោះអាសន្ន។
ក្រុមលោក ប្រាក់ វុទ្ធី ឈ្នះឡាវ២ទល់នឹង១ថ្ងៃបើកឆាក និងឈ្នះទីម័រខាងកើត១ទល់នឹង០នៅប្រកួតទី២។ យ៉ាងណា ក្រុមនារីកម្ពុជាមិនទាន់អាចឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅឡើយទេ។ មិនទាន់ឡើង ដោយសារតែការប្រកួតមានទាំងអស់៣ពូល ហើយក្រុមលេខ១តាមពូលនីមួយៗអាចឡើងទៅវគ្គបន្ត និងបូក១ក្រុមដែលជាក្រុមលេខ២ល្អ។
ដោយឡែក ប្រសិនបើក្រុម U19 កម្ពុជាអាចឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថ្ងៃចុងក្រោយនៃវគ្គចែកពូល នោះប្រាកដណាស់ កម្ពុជានឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕