បឹងកេត ឈ្នះលើកដំបូងនៅលីគកំពូល
៊ ក្រុមបាល់ទាត់ បឹងកេត រកបានជ័យជម្នះលើកដំបូងដោយឈ្នះ ៣ ទល់ ០ លើក្រុម សូលទីឡូអង្គរ នៃពានរង្វាន់លីគកំពូលនៅថ្ងៃ ពុធ ទី២៦ ឧសភា នាកីឡដ្ឋាន SRU ។ ៣គ្រាប់រកបានដោយ ឪ ភារុណ , សៀង ចន្ធា និងខ្សែប្រយុទ្ធក្រូអាត ។ នេះជាការឈ្នះលើដំបូងសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីចាញ់៣លើកន្លងមក ។ ដោយចាញ់ ណាហ្គា ១ ទល់ ០ ចាញ់ ភ្នំពេញក្រោន ២ ទល់ ១ និងចាញ់ អង្គរថាយហ្គឺរ ១ ទល់ ០ ។ ចំណែកមួយគូទៀតនៅថ្ងៃនេះ វិសាខា ឈ្នះ អគ្គិសនី ៧ ទល់ ០ ៕