Man City ស៊ី Watford ឡើងកំពូល Premier League ជំនួស Chelsea
Bernado Silva រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈ Manchester City យកឈ្នះ Watford ១ទល់នឹង៣ ឡើងទៅកាន់កំពូលតារាង Premier League ជំនួស Chelsea។
១៥ប្រកួតកន្លងមក ក្រុមមេឃខៀវមាន៣៥ពិន្ទុ ច្រើនជាងក្រុមលេខ២ Liverpool ១ពិន្ទុ ខណៈ Chelsea បានរអិលទៅកាន់លេខ៣ មាន៣៣ពិន្ទុដដែល ក្រោយចាញ់ West Ham United ៣ទល់នឹង២។
Raheem Sterling ជាអ្នកតែតបញ្ចូលទីឲ្យក្រុមលោក Pep Guardiola នាំមុខមុនក្នុងនាទីទី៤ មុន Bernado Silva បន្ថែម២គ្រាប់ទៀតនាទី៣១ និង៦៣។
Cucho Hernandez វាយបកបានមួយគ្រាប់វិញនាទី៧៤ តែមិនអាចជួយ Watford បានឡើយ៕