Marco Reus ឈប់ធ្វើប្រធានក្រុម Dortmund
Marco Reus បានលាឈប់ពីតំណែងប្រធានក្រុម Borussia Dortmund ហើយក្រោយចំណាយពេល៥រដូវកាលមក។
ខ្សែបម្រើអាល្លឺម៉ង់រូបនេះថ្លែងថា មានមោទកភាពដែលបានកាន់តួនាទីនេះ តែជាពេលត្រូវសម្រាកហើយ។
Reus បានចូលរួមជាមួយ Dortmund ក្នុងឆ្នាំ២០១២ពី Borussia Monchengladbach។
ទោះបីជាមានបញ្ហារបួសក្នុងអំឡុង១១ឆ្នាំរបស់គាត់នៅក្លិប ក៏គេបានបង្ហាញខ្លួនសរុបចំនួន៣៨៧លើក រកបាន១៦១គ្រាប់ និង assist ១២១ដង។
គេបានឈ្នះពានរង្វាន់ចំនួន ៥ជាមួយ Dortmund តែមិនដែលឈ្នះ Bundelisga ទេ៕