Zinchenko ត្រូវនៅក្រៅទីលានរហូតដល់ដាច់រដូវកាលក្រោយ
Oleksandr Zinchenko នឹងមិនអាចជួយ Arsenal បានទៀតទេដោយសារបញ្ហារបួស ពោលត្រូវសម្រាកដល់ដាច់រដូវកាលតែម្ដង។
យោងតាមសារព័ត៌មាន The Athletic កីឡាករ Zinchenko បានរងរបួសកំភួនជើងក្នុងជ័យជម្នះលើក្រុម Newcastle កាលពីថ្ងៃទី៧ ខែឧសភា ហើយមិនអាចត្រលប់មកវិញរហូតដល់រដូវកាល 2022/23 បញ្ចប់។
មុននេះ Arsenal បានប្រកាសករណី៣ផ្សេងទៀតនៃចុងបញ្ចប់នៃរដូវកាលនេះរួមមាន Takehiro Tomiyasu, Mohamed Elneny និង William Saliba ។
ជាពិសេស Zinchenko និង Saliba គឺជាកម្លាំងស្នូលពីររូបដែលតែងតែបង្ហាញខ្លួនក្នុងក្រុម។ ទន្ទឹមនឹងនេះដែរ Zinchenko គឺជាឆ្អឹងខ្នងរបស់អ្នកចាត់ការ Mikel Arteta។ តារាអ៊ុយក្រែនមានសមត្ថភាពគាំទ្រខ្សែបម្រើ និងបង្កើតភាពខុសគ្នាពេលចូលរួមប្រយុទ្ធ៕