
Youri Tielemans ថាខិតខំធ្វើរឿងនេះសិនទើបសម្រេចចិត្តថា នៅ ឬចាកចេញ
ខ្សែបម្រើ Youri Tielemas ដែលកំពុងតែលេងឲ្យ Leicester City បានបដិសេធកុងត្រារបស់ក្លឹបបន្ទាប់ពីមានក្លឹបធំៗបានចាប់អារម្មណ៍លើរូបគេ ។
បន្ទាប់ពីបង្ហាញទម្រង់លេងល្អ Man United ,Chelsea, PSG កំពុងតែប្រជែងគ្នាយកតារាបាល់ទាត់បែលហ្សុិកទៅចូលរួមដែលជាហេតុធ្វើឲ្យ Leicester ហាក់ពិបាកទប់រូបគេមិនឲ្យចាកចេញណាស់។ Youri Tielemas ក៏ធ្លាប់បានចេញបកស្រាយថា ៖ “គេមិនទាន់សម្រេចចិត្តថាបែបណា គេគ្រាន់តែគោរពក្លឹបគេ Leicester នាពេលនេះ នឹងខិតខំលេងរហូតដល់កុងត្រាចប់” ។
សូមបញ្ចាក់ថា កិច្ចព្រមព្រៀងកុងត្រាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2023 ខាងមុខ ហើយក្លឹបក៏មានបំណងថែរក្សារូបគេឲ្យនៅបន្តនៅទឹកដី King Power ផងដែរ ៕
-Monsoon-