ក្លិប អង្គរថាយហ្គឺរ បន្តចែកផ្លូវជាមួយកីឡាករ៥រូប
បន្ទាប់ពីការប្រកួតលីគកំពូលកម្ពុជាបានបិទបញ្ចប់ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសម្រេចផ្លាស់ប្តូរសមាជិកក្នុងក្រុមដោយបន្តចែកផ្លូវជាមួយកីឡាករសំខាន់មួយចំនួនជាបន្តបន្ទាប់ ។
គិតត្រឹមថ្ងៃនេះក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបបាមសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ៥រូបដូចជា៖ កីឡាករ ពេជ្រ សុវណ្ណខេមរិន្រ្ទ កីឡាករ ហម បញ្ញា កីឡាករ លី អាលីហ្វីន កីឡាករ សឹង ណារិទ្ធិ និងអ្នកចាំទី សំ ពៅ ។
រដូវកាលឆ្នាំ ២០២០ ក្លិបលោក Kato បញ្ចប់នៅលេខរៀងទី៧ នៃលីគកំពូលកម្ពុជាដោយឆ្លងកាត់ការប្រកួតឈ្នះ ១១ ស្មើ ៣ និងចាញ់ ៤ ដង ។ ចំណែកការប្រកួតពានរង្វាន់ សម្តេច ហ៊ុន សែន ធ្លាក់ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ដោយចាញ់ ព្រៃវែង ៕