
Roberto Mancini គ្រោងមកកាន់តំណែងក្រុមជំរើសជាតិអ៉ីតាលី
អតីតអ្នកចាត់ការ Man City លោក Roberto Mancini បានចូលជួបចរចាជាមួយសហព័ន្ធបាល់ទាត់អ៊ីតាលី សម្រាប់តំណែងគ្រូបង្វឹកថ្មី របស់ក្រុមជម្រើសជាតិ។បុរសវ័យ៥៣ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធ ក្រុមទាហាន Azzurri បច្ចុប្បន្នកំពុងដឹកនាំក្លិបនៅរុស្ស៊ី Zenit St Petersburg។
លោក Mancini អាចនឹងមកកាន់តំណែងក្រុមជម្រើសជាតិអ៊ីតាលី ខណៈកុ្រមមិនទាន់មានគ្រូបង្វឹកផ្លូវការឡើយ ក្រោយបណ្តេញលោក Giampiero Ventura កាលខែវិច្ឆិកាឆ្នាំទៅ ដោយសារការបរាជ័យ មិនអាចឡើង World Cup បាន។
Roberto Mancini មានបទពិសោធ ជាគ្រូបង្វឹករយៈពេល១៧ ឆ្នាំមកហើយ ដោយធ្លាប់ដឹកនាំក្រុមមួយចំនួនដូចជា Fiorentina, Galatasaray និង Inter Milan ជាដើម។ នៅឆ្នាំ២០១២ លោកបានជួយ Man City ឈ្នះពាន Premier League ផងដែរ៕