ព្រេងវាសនារបស់ញញួរយក្សទៅជាយ៉ាងណាពេល David Moyes ចាកចេញពេលចប់រដូវកាល?
ក្លឹបញញួរយក្ស West Ham មានអារម្មណ៍ថាពួកគេត្រូវការផ្លាស់ប្តូរជាចាំបាច់ ហើយសម្រាប់រដូវកាលក្រោយគឺជាពេលវេលាដ៏ល្អត្រឹមត្រូវសម្រាប់គ្រូបង្វឹកថ្មីគឺអតីតគ្រូបង្វឹក Wolves លោក Julien Lapotegui មកដឹកនាំបន្ទាប់ពីក្លឹបបានបញ្ជាក់អំពីការចាកចេញរបស់ David Moyes នៅចុងបញ្ចប់នៃរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះនឹងចាកចេញពីកីឡដ្ឋាន London Stadium បន្ទាប់ពីរយៈពេល 4 ឆ្នាំកន្លះដែលគាត់បានដឹកនាំក្រុមញញួរយក្ស ទៅកាន់ភាពជោគជ័យដោយឈ្នះបានរង្វាន់ Europa Conference League កាលពីរដូវកាលមុន ដែលជាពានរង្វាន់ធំដំបូងរបស់ពួកគេក្នុងរយៈពេល 43 ឆ្នាំ។
David Moyes ត្រូវបានផ្តល់កិច្ចសន្យាថ្មីនៅចុងខែធ្នូ ប៉ុន្តែគាត់មិនបានចុះហត្ថលេខាឡើយចាប់តាំងពីពេល West Ham បានឈ្នះតែ 4 ប្រកួតប៉ុណ្ណោះក្នុងចំណោម 23 ប្រកួត។ ទម្រង់លេងមិនល្អរបស់ពួកគេក្នុងឆ្នាំ 2024 បានធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី 9 ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងក្តីសង្ឃឹមដែលអាចលេងក្នុងព្រឹត្តិការណ៍ប្រកួតនៅអឺរ៉ុបគឺកំពុងតែបាត់បង់ជាបណ្តើរៗ។ West Ham បានឈ្នះតែមួយប្រកួត និងចាញ់៥ប្រកួតក្នុងចំណោម 10 ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់។ ពួកគេក៏បានរបូតគ្រាប់បាល់ 70 គ្រាប់ក្នុងលីកក្នុងរដូវកាលនេះ ហើយទោះបីជាពួកគេបានឈ្នះពានរង្វាន់ក៏ដោយក៏ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 14 ក្នុងលីកកាលពីរដូវកាលមុន។ អតីតគ្រូបង្វឹក Wolves លោក Julen Lopetegui នឹងមកជំនួសតំណែង David Moyes ហើយ West Ham នឹងវិនិច្ឆ័យទៅលើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក្នុងរយៈពេល 12 ខែ ឬមួយរដូវកាល។
ហេតុអ្វី West Ham គិតថាលោក Lopetegui ជាបេក្ខជនត្រឹមត្រូវសម្រាប់ក្លឹប?
ក្លឹបគិតថាការតែងតាំងលោក Julen Lopetegui មើលទៅទំនងជាការតែងតាំងមួយដ៏ល្អ។ គាត់គឺជាគ្រូបង្វឹកដែលមានបទពិសោធន៍ ច្រើនទាំងជម្រើសជាតិ និងក្លឹប។ David Moyes ធ្វើបានល្អក្នុងការដឹកនាំជាលើកទីពីររបស់គាត់ ដែលធ្វើអោយពួកគេឈ្នះពានរង្វាន់អឺរ៉ុប។ ប៉ុន្តែក្លឹបគិតថាទម្រង់ របៀប និងស្ទីលលេងរបស់គាត់គឺត្រូវអភិវឌ្ឍជាងមុនបន្ថែមទៀត ហើយកំណត់ត្រារបស់ Lopetegui ជាពិសេសនៅប្រទេសអេស្ប៉ាញ បានបង្ហាញថាគាត់អាចធ្វើបាន។ លោក Paul Merson ដែលជាអ្នកវិភាគរបស់សារព័ត៍មាន SkySports បានប្រមាន West Ham ថា: “West Ham ត្រូវតែប្រុងប្រយ័ត្ននូវអ្វីដែលពួកគេប្រាថ្នាចង់បាន។ Moyes បានដឹកនាំពួកគេឲ្យឈ្នះពានរង្វាន់អឺរ៉ុប។ ឈរនៅលេខរៀងទីប្រាំពីរ ទីប្រាំបី ទីប្រាំបួន ពាក់កណ្តាលតារាងជារឿយៗ។ ខ្ញុំមិននិយាយថាវានឹងកើតឡើងត្រឹមពេលមួយយប់ទេ។ តួយ៉ាងអ្វីដែលបានកើតឡើងចំពោះក្លឹប Charlton Atl ជាច្រើនឆ្នាំមុនពេលដែលខ្ញុំលេងនោះគឺអ្នកគាំទ្រស្នើសុំឱ្យបណ្តេញលោក Alan Curbishley ដោយនិយាយថាទម្រង់លេងរបស់គាត់គួរឱ្យធុញ។ បន្ទាប់មកក្លឹបការបាត់មុខពីក្របខ័ណ្កកំពូលតាំងពីពេលនោះមក។ ខ្ញុំមិនខ្វល់ពីទម្រង់លេងបែបណាឡើយប៉ុន្តែលទ្ធផលគឺត្រូវតែឈ្នះ។ ពួកគេបានឈ្នះពានរង្វាន់! អ្នកក្រឡេកមើល Arsenal វិញ ទម្រង់លេងពួកគេពិតជាអស្ចារ្យ និងមិនគួរឱ្យជឿប៉ុន្តែពួកគេអាចបញ្ចប់រដូវកាលដោយគ្មានអ្វីទាំងអស់។