
ប៉ះ Juventus ក្នុងដីយប់នេះ Man UTD មិនមានខ្សែប្រយុទ្ធ Alexis Sanchez ឡើយ
ខ្សែប្រយុទ្ធ Alexis Sanchez មិនត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួតក្របខណ្ឌ UEFA Champions League របស់ Manchester United ទល់ Juventus នាកីឡដ្ឋាន Old Trafford ឡើយ។
តាមការបញ្ជាក់ពីអ្នកចាត់ការ Jose Mourinho បានឲ្យដឹងថា កីឡាករវ័យ២៩ឆ្នាំមិនមានលក្ខណៈសមស្របពេញលេញនោះទេ (fit) សម្រាប់ការចូលលេងនៅក្នុងប្រកួតទី៣របស់ក្រុមបិសាចក្រហមនៃពានរង្វាន់ទ្វីបអឺរ៉ុបនេះ។
បុរសជនជាតិព័រទុយហ្គាល់បានបន្ថែមថា៖ រូបគេមានបញ្ហា និងមានការវះកាត់យ៉ាងស្មុគស្មាញនៅលើមាត់របស់គេ។ គេត្រូវការពេលវេលាដើម្បីស្តារឡើងវិញ។ នេះជាហេតុផលដែលគេត្រូវអវត្តមានមួយរយៈ៕