បន្ទាប់ពី ធន់ អៀងឡៃ , ហូ សុភា និង ឡុង ខេត្ត CBS ត្រៀមផ្តល់ឱកាសគុនខ្មែរវ័យក្មេងបន្តទៀត
សង្វៀនប្រដាល់គុនខ្មែររបស់ CBS ( CTN CNC MYTV ) បានផ្តល់ឱកាសដល់កីឡាករគុនខ្មែរវ័យក្មេង មានសមត្ថភាពបានប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ថ្មីៗនេះ ក្នុងនោះមានដូចជា ធន់ អៀងឡៃ , ហូ សុភា និង ឡុង ខេត្ត ជាដើម ។
នៅដើមខែវិច្ឆិកា នេះសង្វៀន CBS នឹងមានពីរបន្ថែមទៀត ដូចនេះកីឡាករដែលមានសមត្ថភាពនឹង ត្រូវបានផ្តល់ឱកាសជាបន្តដើម្បីប្រកួតអន្តរជាតិក្នុងនោះគោលដៅបន្តាមាន លន បញ្ញា នៃក្លិបប្រដាល់ ក្រសួងការពារជាតិ , លិញ ភារម្យ នៃភារម្យគុនខ្មែរ, ម៉ឺន មេឃា (កូនប្រុសលោក អេ ភូថង ) រួមជាមួយកីឡាករក្មេងៗជាច្រើនទៀត ។ ពួកគេ ទាំងពីរនាក់សុទ្ធតែកីឡាករដែលមានសមត្ថភាព និងការក្បាច់គួរអោយចាប់អារម្មណ៍ទើបអ្នករៀបចំ កម្មវិធីត្រៀមជ្រោមជ្រែងពួកគេបានប្រកួតលក្ខណៈអន្តរជាតិ ។
លទ្ធផលដែលកីឡាករគុនខ្មែរវ័យក្មេងបានប្រកួតអន្តរជាតិរួមមាន ធន់ អៀងឡៃ ប្រកួតអន្តរជាតិបាន ពីរដងឈ្នះទាំងពីរ ហូ សុភា ប្រកួតម្តងផ្តួលឡាវត្រឹមទឹកទីមួយ ខណៈ ឡុង ខេត្ត ចាញ់កីឡាករថៃ ក្នុងទឹកទី ៣ ៕ អត្ថបទ៖ ជោគជ័យ