Barcelona ចង់បាន Pogba ដោយឥតគិតថ្លៃ
ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ឲ្យដឹងថា កំពុងចាប់អារម្មណ៍ទៅលើកីឡាករ Man Utd Paul Pogba ខណៈដែលកុងត្រារបស់កីឡារបារាំងរូបនេះនៅមិនទាន់ច្បាស់លាស់ជាមួយក្លឹប។ គួររំលឹកថា កុងត្រារបស់ Pogba នឹងផុតកំណត់ជាមួយបិសាចក្រហមនៅរដូវក្តៅឆ្នាំក្រោយនេះហើយ ស្របពេលដែល Real Madrid និង Juventus ក៏កំពុងតែសំលាងមាត់ចាំឆ្មក់យកកីឡាកររូបនេះពីបិសាចក្រហមដូចគ្នា។
ជាមួយគ្នានេះ កាលពីសប្តាហ៍មុន Pogba នៅតែចិញ្ចឹមក្តីស្រម៉ៃរបស់គេ ហើយនៅតែនិយាយដដែលប្រាប់ក្រុមអ្នកសារព័ត៌មានថានរណាៗក៏ចង់ទៅលេងនៅ Real Madrid ដែរ។ ដូច្នេះសបញ្ជាក់ថា Real Madrid គឺជាក្លិបដែលមានភាគរយច្រើនជាងគេ ដែលប្រុសម៉ៅចង់ទៅ ប្រសិនបើកុងត្រារបស់គេត្រូវបានផុតជាមួយ Man Utd៕