Liverpool មិនឃាត់ឃាំង Origi ទេប្រសិនបើគេចង់ចាកចេញ
(BC-99)
ក្រុមហង្សក្រហម Liverpool និយាយថាក្លិបរបស់ខ្លួនមិនទាន់ទទួលបានដោយផ្ទាល់ពីកីឡាករណាម្នាក់នូវការសុំចាកចេញនៅអំឡុងទីផ្សារដោះដូរកីឡាករដែលកំពុងតែបើកនេះឡើយទេ ហើយ Liverpool ក៏នឹងមិនរារាំងផងដែរប្រសិនមានកីឡាករណាម្នាក់ជ្រើសរើសក្លិបផ្សេងក្រៅពីនេះ។
ការលើកឡើងដោយក្លិបម្ចាស់ការពារតំណែងជើងឯក Liverpool យ៉ាងដូច្នេះគឺបានកើតឡើងក្រោយពីមានការរំពឹងទុកអំពីអនាគត Divock Origi ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីក្រុមចចក Wolverhampton Wanderers ព្រមទាំងក្លិបជាច្រើនទៀតនៅអឺរ៉ុបលើកីឡាករវ័យ២៥ឆ្នាំម្នាក់នេះ។
ប្រភពពីសារព័ត៌មាន Liverpool Echo បានលើកឡើងថាបច្ចុប្បន្ននេះក្លិបគ្មានការជំរុញឱ្យលក់ខ្សែប្រយុទ្ធរូបណាចេញពីហង្សក្រហម Liverpool ឡើយ។ ក្លិបក៏បានធ្វើការបញ្ជាក់បន្ថែមដែរថា Origi គឺជាកីឡាករដែលមានភាពស្មោះត្រង់ហើយក្លឹបនឹងមិនលក់រូបគេឡើយប្រសិនបើគេមិនពេញចិត្តក្នុងការចាកចេញទៅណាទេនោះ។