
ស្ថានភាពទូទៅក្រោយបញ្ចប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ សប្ដាហ៍ទី 11
ក្របខណ្ឌបាល់ទាត់លំដាប់កំពូលនៅកម្ពុជា មិត្តហ្វូនខេមបូឌានលីគ បានបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងសប្តាហ៍ទី 11 នេះដោយជោគជ័យ ។ នេះគឺជាការវិលត្រលប់មកវិញ ក្រោយផ្អាកមួយសប្តាណ៍ ដោយទុកពេលឲ្យក្រុមជម្រើសជាតិប្រកួតជម្រុះ World Cup Qatar 2022 ជាមួយ ប្រទេសប៉ាគីស្ថាន ក្នុងវគ្គជម្រុះដំបូង។ ចំពោះលទ្ធផលនៃការប្រកួតវិញមានដូចខាងក្រោម :
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
+ យុវជនបាទី.18ឆ្នាំ 0:3 ណាហ្គាវើល
+ អគ្គិសនីកម្ពុជា 0:5 ភ្នំពេញក្រោន
+ ក្រសួងការពារជាតិ 1:2 ព្រះខ័នរាជស្វាយរៀង
+ អង្គរថាយហ្គឺរ 2:0 គិរីវង់សុខសែនជ័យ
+ ខេត្តកំពង់ចាម 0:6 សូលទីឡូអង្គរ
+ នគរបាលជាតិ 1:2 បឹងកេត
+ វិសាខា 1:3 អាស៊ីអែរ៉ុប
យោងតាមលទ្ធផលខាងលើឃើញថា ក្លឹបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង គឺព្រះខ័នរាជស្វាយរៀង ជាក្លឹបតែមួយគត់ក្នុងលីគកំពូលកម្ពុជាគិតត្រឹមសប្ដាហ៍ទី 11នេះ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ដោយ 11 ប្រកួតកន្លងមក ឈ្នះ 9 និង ស្មើ 2 បន្តឈរកំពូលតារាងមាន 29ពិន្ទុ តាមពីក្រោយដោយក្រុមលេខ 2 ណាហ្គាវើល មាន 27ពិន្ទុ ។ ដោយឡែក ក្រុមបាល់ទាត់ខេត្តកំពង់ចាម បន្តចាញ់ជាបន្តបន្ទាប់យ៉ាងធ្ងន់ធ្ងររហូតគិតមកទល់ពេលនេះ គ្រាប់បាល់ជំពាក់កើនឡើងដល់ 99គ្រាប់ ឈរបាតតារាងមានត្រឹមតែ 3ពិន្ទុប៉ុណ្ណោះ៕