ភ្នំពេញក្រោនជាក្រុមដំបូងដែលឈ្នះទាំងលីគបុរស និងនារី
ក្រុមបាល់ទាត់នារីភ្នំពេញក្រោនក្រសោបបានតំណែងជើងឯកលីគនារី រដូវកាល២០២១/២០២២ ទោះនៅសល់៤ប្រកួតក៏ដោយ។
ក្រុមនារីភ្នំពេញក្រោនបានយកឈ្នះក្រុមលេខ២ណាហ្គាវើលដ៍ ២ទល់នឹង១ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែមីនា នាកីឡដ្ឋាន RSN។
ជ័យជម្នះនេះមានន័យថា មាន៣០ពិន្ទុពីការប្រកួត១០លើក នាំមុខក្រុមលេខ២ណាហ្គាវើលដ៍ ដែលលេងបាន៩ប្រកួត ចំនួន៩ពិន្ទុ។
អាចនិយាយបានភ្នំពេញក្រោនជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាដែលឈ្នះទាំងលីគបុរស និងលីគនារី។ ជាក់ស្ដែង លីគបុរស រដូវកាល២០២១ត្រូវបានឈ្នះដោយភ្នំពេញក្រោន៕