កីឡាករកូនកាត់អាល្លឺម៉ង់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហ្វីលីពីនក្រោយចប់ AFF Cup
កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ Stephan Schrock បានប្រកាសថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិហ្វីលីពីន បន្ទាប់ពីការប្រកួតចុងក្រោយក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup 2022។
Stephan Schrock វ័យ៣៦ឆ្នាំ ជាកូនកាត់អាល្លឺម៉ង់ និងហ្វីលីពីន កើតនៅប្រទេសអាល្លឺម៉ង់។ គេបានលេងឱ្យក្រុមយុវជនអាល្លឺម៉ង់ដូចជា U18, U19 និង U20 អាល្លឺម៉ង់ ក្នុងវគ្គជម្រុះយុវជនអឺរ៉ុប។ គេធ្លាប់លេងពាន Europa League កាលនៅ Eintract Frankfurt ក្នុងរដូវកាល ២០១៣/២០១៤។
ដោយមិនមានសង្ឃឹមក្នុងការប្រកួតប្រជែងក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ Schrock បានធ្វើតាមការអំពាវនាវរបស់ហ្វីលីពីនឱ្យលេងក្នុងក្រុមជម្រើសជាតិហ្វីលីពីនក្នុងឆ្នាំ២០១១៕