វីរបុរសបាល់ទាត់អាល្លឺម៉ង់ Beckenbauer ទទួលមរណភាព
វីរបុរសអាឡឺម៉ង់លោក Franz Beckenbauer ដែលត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់លើើផល បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំ។
លោកបានរួមចំណែកលើកពាន FIFA World Cup ក្នុងនាមជាប្រធានក្រុមអាល្លឺម៉ង់ខាងលិចក្នុងឆ្នាំ ១៩៧៤ ហើយបានលើកពានរង្វាន់ម្តងទៀតក្នុងនាមជាគ្រូបង្គោលនៅឆ្នាំ ១៩៩០។
លោក Beckenbauer ដែលជាខ្សែការពារកណ្ដាលលេងបាន៥៨២ដងឱ្យ Bayern Munich និងបានឈ្នះពានជើងឯកកំពូលរបស់អាល្លឺម៉ង់ទាំងក្នុងនាមជាកីឡាករនិងគ្រូបង្គោល។
មានរហស្សនាមថា ‘Der Kaiser’ ក្នុងនាមជាកីឡាករម្នាក់ លោកក៏បានឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ១៩៧២ ក៏ដូចជា Ballon d’Or ពីរដងផងដែរ។