លទ្ធផលចាប់ពូលបាល់ទាត់ស៊ីហ្គេម ៖ កម្ពុជាបុរសនៅពូល B ខណៈក្រុមនារីនៅពូល A
ការចាប់ពូលសម្រាប់បាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅវៀតណាម ត្រូវបានធ្វើរួចរាល់ហើយនៅព្រឹកថ្ងៃពុធ ទី០៦ ខែមេសា នេះ។
ជាលទ្ធផលពីការចាប់ពូលវិញ្ញាសាផ្នែកបុរស ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល B ដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ កម្ពុជាត្រូវបើកឆាកជាមួយឡាវ ថ្ងៃទី០៩ ខែឧសភា, បន្តដោយការប៉ះសិង្ហបុរី ថ្ងៃទី១១, ថៃ ថ្ងៃទី១៤ និងថ្ងៃទី១៦ ប៉ះម៉ាឡេស៊ី។
កាលឆ្នាំ២០១៩ នៅហ្វីលីពីន កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។ គួរបញ្ជាក់ថា វិញ្ញាសាបុរសឆ្នាំនេះ មានកម្រិតអាយុក្រោម២៣ឆ្នាំ និងអាចចុះបញ្ជីកីឡាករលើសអាយុ៣នាក់។
ចំណែកវិញ្ញាសាផ្នែកនារីវិញ កម្ពុជាស្ថិតនៅពូល A ដែលមានម្ចាស់ផ្ទះឡាវ, ហ្វីលីពីន និងឥណ្ឌូនេស៊ី។ នេះជាលើកទី១ហើយដែលកម្ពុជាបញ្ជូនក្រុមនារីទៅប្រកួតនៅស៊ីហ្គេម៕