ក្រុមកាំភ្លើងធំចង់បានកីឡាករយុវជនរបស់ខ្លួន Harry Clarke ពីក្លិប Ross County មកវិញ!
(BC-99)
Arsenal កំពុងតែនឹកភ្នកដល់កីឡាករ Harry Clarke ដែលបានដាក់ឱ្យ Ross County នៅក្របខណ្ឌកំពូលនៃប្រទេស ស្កុតលែន ខ្ចីយកទៅលេងត្រឡប់មកកាន់ទឹកដី Emirate វិញនៅរដូវកាលក្រោយ។
កំពុងតែឋិតនៅលើវិថីស្រោចស្រង់ក្លិបឱ្យមានឈ្មោះលេងនៅពានរង្វាន់កំពូលអឺរ៉ុបនៅរដូវកាលក្រោយវិញ ក្រុមកាំភ្លើងធំ Arsenal ក្រោមការគ្រប់គ្រងដោយបុរសសញ្ជាតិ អេស្ប៉ាញ Mikel Arteta កំពុងតែប្រមែរប្រមូលយកកីឡាករយុវជនរបស់ខ្លួនមកចូលរួមជាមួយឈុតអាជីពតាមតែអាចធ្វើទៅបាន។
ក្រោយពី Harry Clarke ស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងចំណោមគ្រាប់បាល់ទាំង៥គ្រារបស់ Ross County ដែលបានឈ្នះ៥-០ លើ Dundee នាពេលកន្លងមកបានធ្វើឱ្យ Arsenal រិតតែចង់បានរូបគេត្រឡប់មកជួយក្រុមវិញកាន់តែឆាប់កាន់តែល្អ ។
Clarke ជាកីឡាករខ្សែការពារកណ្តាលទើបតែចូលរួមប្រកួតជាមួយ Ross County បាន ៩ ប្រកួតទេតែគេអាច់ស៊ុតបាល់បញ្ចូលទីបានចំនួន៣គ្រាប់មកហើយដែរ។ លោក Arteta បាននិយាយថា Arsenal នឹងអាចចរចាយករូបគេត្រឡប់មកវិញតាមរយៈការបង់ថវិការជាការប៉ះប៉ូវលក្ខខណ្ឌនៃការដោះដូរលក្ខណៈខ្ចីជើង។