កាសែត The Sun៖ Ozil ចេញពីឋាននរកអាល្លឺម៉ង់មកកាន់ជំរុំហ្វឹកហាត់ Arsenal នៅសិង្ហបុរី
កាលពីម្សិលមិញសារព័ត៌មានអង់គ្លេស The Sun បានសរសេរចំណងជើងធំៗនៅលើទំព័រមុខខ្លួនថា ខ្សែបម្រើ Mesut Ozil គេចឆ្ងាយពីឋាននរកអាល្លឺម៉ង់ មកកាន់ជំរុំហ្វឹកហាត់ជាមួយ Arsenal នៅប្រទេសសិង្ហបុរី។
កីឡាករវ័យ២៩ឆ្នាំទើបតែសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិអាល្លឺម៉ង់ ក្រោយមានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រអាល្លឺម៉ង់ ដោយសារមិនអាចជួយក្រុមឥន្រ្ទីយ៍ដែកឆ្លងផុតវគ្គចែកពូលបាននៅព្រឹត្តិការណ៍ FIFA World Cup ជាពិសេសនោះគឺការជួបជាមួយលោក Recep Tayyip Erdoğan ប្រធានាធិបតីទួរគីតែម្តង។
គួរបញ្ជាក់ថា ក្រុមកាំភ្លើងធំបានមកដល់សិង្ហបុរីកាលពីថ្ងៃច័ន្ទដើម្បីធ្វើការប្រកួតពានរង្វាន់ International Champion Cup ដោយក្រុមលោក Unai Emery មានភារកិច្ចលេង២ប្រកួតជាមួយ Atlético Madrid និង Paris Saint-Germain។ ហើយប្រកួតទី៣ ពួកគេត្រូវហោះទៅប្រទេសអៀរឡង់ ដោយប៉ះជាមួយ Chelsea៕