MC: Inter Milan បញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez
ក្លិប Inter Milan បានប្រកាសពីការបញ្ចប់កុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ស្របពេលមានការរាយការណ៍ថា កីឡាករឈីលីរូបនេះ នឹងផ្លាស់ទៅចូលរួមក្លិបបារាំង Marseille។
Sanchez បានមកចូលរួម Inter Milan ពី Man United ក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយ បានព្រមព្រៀងក្នុងកិច្ចសន្យាខ្ចីជើង១រដូវកាល មុនពេលផ្ទេរជាអចិន្ដ្រៃយ៍ ក្នុងឆ្នាំ២០២០។ រូបគេបានរួមចំណែកជួយ InterMilan ឈ្នះជើងឯក Serie A ក្នុងរដូវកាល ២០២០-២១ ហើយក៏បានរកគ្រាប់បាល់ជ័យជម្នះទល់ Juventus ក្នុងការប្រកួត Supercoppa Italiana កាលពីខែមករាផងដែរ។
ជុំវិញរឿងបញ្ចប់កុងត្រាជាមួយ Alexis Sanchez នេះ ក្លិប Inter Milanបានចេញសេចក្តីប្រកាសថា “ក្លិបបានសម្រេចបញ្ចប់កុងត្រាជាមួយ Alexis Sanchez ហើយក្លិបសូមបអរគុណចំពោះការប្រឹងប្រែងរបស់គេជាមួយក្លិបរយៈពេល៣រដូវកាលកន្លងមក។ ហើយក្លិបសូមជូនពរអោយកីឡាករទទួលជោគជ័យក្នុងអាជីពនាពេលអនាគត។”
អត្ថបទន៖ F11