ក្រុមបាល់ទាត់ U22 ថៃប្រឈមនឹងការពិន័យធ្ងន់កពីសហព័ន្ធខ្លួន
ក្រុម U22 របស់ថៃ ប្រឈមនឹងការផាកពិន័យ បន្ទាប់ពីមានការប្រតាយប្រតប់គ្នាដែលមិនអាចបំភ្លេចបានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជានៅថ្ងៃអង្គារ ទី១៦ ខែឧសភា នាពហុកីឡដ្ឋានជាតិ។
មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធបាល់ទាត់ថៃ បានបញ្ជាក់ថានៅពេលដែលប្រតិភូនិងក្រុមកីឡាកររបស់ខ្លួនវិលត្រលប់មកដល់ប្រទេសថៃវិញ នឹងបង្កើតគណៈកម្មការត្រួតពិនិត្យលើករណីនេះដើម្បីដាក់ពិន័យជាដាច់ខាត និងដោយគ្មានការលើកលែងចំពោះជនណាដែលបានប្រព្រឹត្តកំហុសព្រមទាំងផ្ញើនូវលិខិតសូមអភ័យទោសជាផ្លូវការដល់បណ្តាភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
សម្រាប់ សហព័ន្ធទាត់ថៃ ការឈ្នះមេដាយប្រាក់មិនមានជាគោលដៅដែលថៃចង់បាន ប៉ុន្តែអ្វីៗត្រូវតែធ្វើឡើងដោយស្មារតីកីឡាពោលគឺតែងតែមានអ្នកឈ្នះនិងអ្នកចាញ់ជារឿងធម្មតា។ លើសពីនេះ សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមការងារគ្រូបង្វឹកត្រូវតែបំពេញការងារដោយសតិសម្បជញ្ញៈក្នុងនាមជាតំណាងប្រជាជាតិថៃ ដូចនេះត្រូវមានភាពអត់ធ្មត់ និងមានការគ្រប់គ្រងអារម្មណ៍បាននឹងធឹងក្នុងការប្រកួតដ៏តានតឹងបែបនេះ ៕