
ក្រុមនារីហ្វីលីពីនឈ្នះជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង
ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីនក្លាយជាជើងឯកអាស៊ីអាគ្នេយ៍ ឬ AFF Women Championship 2022 ក្រោយឈ្នះថៃ ៣ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា នេះ។
តាមពិតទៅ ក្រុមទាំង២ស្ថិតក្នុងពូលជាមួយគ្នា ដោយថៃ បានឈរលេខ១ ដោយស៊ីក្រុមលេខ២ ហ្វីលីពីន ១ទល់នឹង០។ តែចូលដល់វគ្គផ្ដាច់ព្រ័ត្រ ហ្វីលីពីន បានបំបាក់ថៃវិញយកជើងឯកតែម្ដង។
សម្រាប់ក្រុមកម្ពុជាវិញ ស្ថិតក្នុងពូល B ដោយមាន៤ពិន្ទុ ឈរលេខ៣ មិនអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានទេ៕