Messi មិនទាន់រួចរាល់សម្រាប់កុងត្រាថ្មីនៅ PSG ទេ
Paris Saint Germain ចង់បន្តកិច្ចសន្យាឲ្យ Lionel Messi ដល់ឆ្នាំ២០២៤។ បើតាម Sky Sports ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះមិនទាន់និយាយរឿងចរចាកុងត្រាថ្មីអ្វីទេ ព្រោះចង់ផ្ដោតលើ World Cup 2022 ច្រើនជាង។ គេនឹងនិយាយរឿងតកុងត្រាក្រោយចប់ World Cup។
សុពលភាពកុងត្រារបស់ Messi នៅ PSG គឺដល់ដាច់រដូវកាល២០២២/២០២៣។ ដោយឡែក ចាប់តាំងពីចូលរួមជាមួយក្រុមមានមូលដ្ឋាននៅរដ្ឋធានីប៉ារីស អតីតកម្លាំងស្នូល Barcelona រូបនេះមិនដែលបានលេង១០ប្រកួតជាប់គ្នាទេ។
រដូវកាលមុន គេរកបាន៦គ្រាប់ និង assist ១៤ដងសម្រាប់ PSG៕