ម្ចាស់កីឡដ្ឋានហនុមានប្ដេជ្ញាធ្វើឲ្យបានល្អថែមទៀត ក្រោយទទួលបានអ្នកទស្សនាជិត៥ពាន់នាក់
ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រវាងម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងបឹងកេត នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រសោបបានអ្នកចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានហនុមានដល់ទៅ៤៨៩៧នាក់។
លោក លី សេងហួរ ដែលជាស្ថាបនិកកីឡដ្ឋានហនុមាន និងក្លិបបាល់ទាត់សៀមរាបយូណាយធីតបានសរសេរលើគណនីផ្ទាល់ខ្លួនថា ៖
សមអត់ជាង 4000នាក់នឹង?
– កន្លែងដាក់ម៉ូតូ ហៀរហូរដល់ផ្លូវ សឹងរកផ្លូវដើរចូលមិនបាន
– Stand A & B អង្គុយពេញទាំងកាំជណ្តើរ ដើរចុះមិនបាន
– Stand C អត់ដំបូល ពាក់កណ្តាលតង់ទី១ ក្រុមការងាររត់បន្ថែមឆ័ត្រ ដើម្បីអោយបងប្អូនដែលអត់ កន្លែងអង្គុយបានមើលស្រួល។
***តាំងតែពីដើមកំណើតកីឡដ្ឋាន ឆ្នាំ 2019 មកទើបតែលើកនឹងដែលឃើញបងប្អូនចូលរួមទស្សនា យ៉ាងច្រើនកុះករបែបនេះ 🙏
📌 ទន្ទឹមនឹងនេះ យើងក៏សូមអធ្យាស្រ័យដល់បងប្អូនទាំងអស់ដែលបានជាវសបុត្រហើយតែមិនបានអង្គុយតាមកន្លែង គឺដោយសារតែ កម្សោយ នៃការរៀបចំ និងការសហការរវាងកីឡដ្ឋាន និងក្លិបអង្គរថាយហ្គឺរ ហើយនឹងបងប្អូនបុកសម្រុកមកខ្លាំងពេកទើបធ្វើអោយរាំងស្ទះបែបនេះ 🙏🙏🙏
🛎 សូមអរគុណបងប្អូនទាំងអស់គ្នាដែរបានចំណាយថវិកា នឹងពេលវេលា ចូលរួមគាំទ្របាល់ទាត់ខេត្តសៀមរាបយើងទាំងអស់គ្នា តាងនាមខ្ញុំជំនួយអោយ កីឡដ្ឋាន ហនុមាន បើបងប្អូនបន្តសន្ទុះនៃគាំទ្របែបនេះ យើងនឹងធ្វើកែលម្អ ចំនុះខ្វះខាតទាំងអស់អោយបានល្អប្រសើរនាពេលខាងមុខ 🙏
#អ្នកខេត្តសៀមរាបអស្ចារ្យណាស់💙💙💙