សៀង ចន្ធា ស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យក្រុមថ្មីនៅកាតារ
សៀង ចន្ធា រកបានគ្រាប់បាល់ក្នុងការប្រកួតផ្លូវការលើកដំបូងឱ្យ Al-Shahaniya នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា។
ក្រុមនៅលីគ២ កាតារ មួយនេះបានយកឈ្នះ Muaither SC ៧ទល់នឹង០ ក្នុងការប្រកួត QFA Cup (Qatar FA Cup) ។
ចន្ធា ដែលត្រូវបានប្ដូរចូលក្នុងវគ្គទី២ បាន រកគ្រាប់បាល់បញ្ចូលទីក្នុងនាទី៨៦ ដែលជាគ្រាប់ទី៧របស់Muaither SC។
គួរដឹងដែរថា សៀង ចន្ធា បានចូលរួមជាមួយ Al-Shahaniya លើលក្ខខណ្ឌខ្ចីពីបឹងកេតរយៈពេលមួយរដូវកាល៕