វិសាខា ប៉ះ ព្រះខ័នរាជស្វាយរៀង ជាការប្រកួតធំប្រចាំសប្តាហ៍នេះនៃលីគកំពូល
ការប្រកួតរវាងក្រុមបាល់ទាត់ វិសាខា ជាមួយ ព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី៣ នៃការប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជានេះ ។ ក្នុងរដូវកាលថ្មី ២០២១ នេះក្រុមបាល់ទាត់ វិសាខា ទើបឆ្លងកាត់ការប្រកួតបានចំនួន២ប្រកួតតែប៉ុណ្ណោះ ដោយស្មើតាំងពីប្រកួត ពោល ប្រកួត ០ ទល់ ០ ជាមួយ Tiffy Army និងស្មើ ១ ទល់ ១ ជាមួយ នគរបាលជាតិ ។ ចំណែក ព្រះខ័នរាជស្វាយរៀង វិញឆ្លងកាត់ការប្រកួត ៣ ប្រកួតមិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ ដោយឈ្នះ អគ្គិសនី ៦ ទល់ ១ , ឈ្នះ ណាហ្គាវើល ៣ ទល់ ១ និងឈ្នះ អាស៊ីអឺរ៉ុប ៤ ទល់ ៣ ។
សម្រាប់ប្រវិត្តជួបគ្នារវាង វិសាខា និង ព្រះខ័នរាជស្វាយរៀង ៥ប្រកួតចុងក្រោយ ៖
11/10/20 | C-L | វិសាខា | 0 – 2 | ព្រះខ័នរាជស្វាយរៀង | |
02/08/20 | C-L | ព្រះខ័នរាជស្វាយរៀង | 3 – 2 | វិសាខា | |
23/09/19 | C-L | វិសាខា | 1 – 1 | ព្រះខ័នរាជស្វាយរៀង | |
02/06/19 | C-L | ព្រះខ័នរាជស្វាយរៀង | 5 – 3 | វិសាខា | |
30/09/18 | C-L | ព្រះខ័នរាជស្វាយរៀង | 5 – 4 | វិសាខា |
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ វិសាខា នឹងបើកកីឡដ្ឋាន ព្រីនស៍ របស់ខ្លួនស្វាគមន៍ក្រុមបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង វេលាម៉ោង ៣:៣០ នាទីរសៀលនាថ្ងៃទី ២២ ខែ ឧសភា ២០២១ នៃពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជាសប្តាហ៍ទី៣ ៕