ឥន្ទ្រទេវី និងជ័យវរ្ម័នទី៧ ឈ្នះគូប្រកួតលើសលប់ដូចគ្នាសប្ដាហ៍ទី០១ជើងឯកវិទ្យាល័យ
ក្រុមរងជើងឯកឆ្នាំចាស់ វិទ្យាល័យឥន្ទ្រទេវី បានលត់ក្រុមវេសឡាញ ដោយលទ្ធផល៧ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យរដូវកាល២០២៣ សប្ដាហ៍ទី០១។
ចំណែកក្រុមចំណូលថ្មីវិទ្យាល័យជ័យវរ្ម័នទី០៧ ក៏អាចរកបាន៧គ្រាប់ដូចគ្នា ដោយផ្ដួលភ្នំពេញថ្មី ៧ទល់នឹង១។
ក្រុមមួយផ្សេងទៀតដែលបាន៣ពិន្ទុ គឺ ច្បារអំពៅ ដែលឈ្នះបឹងត្របែក២ទល់នឹង១។ ដូច្នេះឥន្ទ្រទេវី ឈរលើគេ ដោយនាំមុខគ្រាប់បាល់ចំណេញលើក្រុមជ័យវរ្ម័នទី០៧ និងក្រុមច្បារអំពៅ៕